ថែបងមិនបានយូរ
ខាន់ ចូវយី, PEKPENH SOMALINA, Nak Fake
I.ស្នេហ៍ខំសាងរាប់ឆ្នាំមកហេីយ តែចុងក្រោយបែរត្រូវរលាយ ជាកំហុសអ្នកណា ឬមកពីព្រេងនាយ ឬមកពីគ្រួសារបង
II.ពួកយេីងស្មោះស្ម័គ្រនឹងគ្នាណាស់ ម្តេចអ្នកផ្ទះបងមកបំបែកស្នេហា ព្រោះតែអូនអ្នកក្រ ទើបម្តាយបងមិនត្រូវការ អូនគ្មានវាសនាថែបងរហូតឡេីយ
R1.អនាគតបង មិនសមនឹងរូបអូនឡេីយ ម្តាយបងរៀបត្រូវហេីយព្រោះចង់ឱ្យរូបបងល្អ អូនគ្មានទ្រព្យធនទើបម្តាយបងមិនសាទរ អនាគតបងនឹងល្អពេលបែកពីអូនទៅ
R2.អូនព្រមដេីរចេញព្រោះចង់ឃេីញបងមានក្តីសុខ សុខចិត្តរស់រងទុក្ខរង់ចាំមេីលបង ពីចម្ងាយ