Can't Get Over You

ណុំ ចាន់រតនៈ

បងនៅមានសំណួរលាក់ក្នុងចិត្ត
តែអូនឈប់គិតពីស្នេហានេះបាត់ស្ងាត់ឈឹង
កុំព្រងើយនិងបងសុំឈប់ខឹង
អន់ចិត្តយូរអើយយូររឿងប៉ុណ្ណឹង
បើមានថ្មីហើយសូមអូនប្រាប់ឲ្យបានដឹង
បងអស់ចិត្តហើយ
ធ្វើបែបនេះដូចជាគ្មានហេតុផល
មេ្ដចឲ្យបងឆ្ងល់
ខួរក្បាលពោរពេញទៅដោយចម្ងល់
បើសិនរូបបងអស់សិទ្ធ
បងនឹងទទួលយកការពិត
លែងហ៊ានរំខានក្ដីសុខអូន
តែបើសិនរូបអូននៅស្នេហ៍
បងនឹងព្យាយាមកែប្រែ
រឿងអាក្រក់និងក្លាយជាល្អ
ពាក្យថាស្នេហា
តែងមានឧបសគ្គ
មិនអាចមានអ្នកចារទុកមកទេ
ភាពបែកបាក់គឺកើតចេញពីស្នេហ៍
ដែលមិនយល់ចិត្តគ្នាទៅវិញទៅមក
បើអូនអស់ចិត្តហើយ
គួរតែប្រាប់ត្រង់មក
ហេតុអ្វីនៅបន្តសំងំស្ងប់ស្ងាត់?
ធ្វើបែបនេះឱ្យបងឈឺចាប់ស្ទើរស្លាប់
ចាំបាត់មិនប្រាប់ដំណឹង
បងមិនអស់ចិត្ត
ទឹកភ្នែកបងហូរស្រក់តាមតន្ត្រី
មានរឿងលាក់ក្នុងចិត្តគួរនិយាយ
កុំទុកបងចោលឱ្យរស់នៅទាំងគ្មានន័យ
ប្រាប់ឲ្យបានដឹង
ធ្វើបែបនេះដូចជាគ្មានហេតុផល
មេ្ដចឲ្យបងឆ្ងល់?
ខួរក្បាលពោរពេញទៅដោយចម្ងល់
បើសិនរូបបងអស់សិទ្ធ
បងនឹងទទួលយកការពិត
លែងហ៊ានរំខានក្ដីសុខអូន
តែបើសិនរូបអូននៅស្នេហ៍
បងនឹងព្យាយាមកែប្រែ
រឿងអាក្រក់និងក្លាយជាល្អ
ពាក្យថាស្នេហា
តែងមានឧបសគ្គ
មិនអាចមានអ្នកចារទុកមកទេ
ភាពបែកបាក់គឺកើតចេញពីស្នេហ៍
ដែលមិនយល់ចិត្តគ្នាទៅវិញទៅមក
បើអូនអស់ចិត្តហើយ
គួរតែប្រាប់ត្រង់មក
ហេតុអ្វីនៅបន្តសំងំស្ងប់ស្ងាត់?
ធ្វើបែបនេះឱ្យបងឈឺចាប់ស្ទើរស្លាប់
ចាំបាត់មិនប្រាប់ដំណឹង
បងមិនអស់ចិត្ត
ពាក្យថា
ស្នេហា
តែងមានឧបសគ្គ
មិនអាចមានអ្នកចារទុកមកទេ
ភាពបែកបាក់គឺកើតចេញពីស្នេហ៍
ដែលមិនយល់ចិត្តគ្នាទៅវិញទៅមក
បើអូនអស់ចិត្តហើយ
គួរតែប្រាប់ត្រង់មក
ហេតុអ្វីនៅបន្តសំងំស្ងប់ស្ងាត់?
ធ្វើបែបនេះឱ្យបងឈឺចាប់ស្ទើរស្លាប់
ចាំបាត់មិនប្រាប់ដំណឹង
បងមិនអស់ចិត្ត

Beliebteste Lieder von Songha

Andere Künstler von K-pop