ដើមឈើចាំស្នេហ៍
ភ័ណ្ឌ ភ័ណ្ឌ, PEKPENH SOMALINA, ខេមរៈ ភារុណ
I-ដើមឈើចាំស្នេហ៍អូនថែយូរហើយ
រង់ចាំត្រាណត្រើយ ជ្រកជាមួយគ្នា បងដាំអូនស្រោចទឹកគ្រប់វេលា មិនឱ្យអ្នកណា ប៉ះពាល់បានទេ
II-មានគេចង់ណាស់ចង់កាប់ចង់គាស់
ដើមឈើដែលរស់ ឱ្យសូន្យព្រោះគេ
គ្រាន់តែឮភ្លាមទ្រូងអូនឥតល្ហែ ឈឺចាប់កើនទ្វេនឹងសម្តីព្រាន
R-គេចង់បានអូនយកអូនមិនបាន គេចង់រុញច្រានឱ្យបងស្លាប់ភ្លាម អូនមិនព្រមឡើយ
ដូចចិត្តទាហាន ពុះពារឱ្យបានដើម្បីស្នេហ៍យើង
III-ឱ ! ដើមឈើ ចាំស្នេហ៍សូមកុំព្រួយឡើយ
ខ្ញុំមិនកន្តើយឱ្យគេរំលើង បើខ្ញុំនៅរស់មានដៃមានជើង ទោះមួយជំហានស្លាប់ក៏ព្រមដែរ